កម្មវិធីប្រកួតប្រជែងការជជែកដេញដោល ក្រោមមូលបទ៖ “សិទ្ធិដីធ្លី និងលំនៅឋានសមរម្យ”
កម្មវិធីអ្នកដឹកនាំសហគមន៍វ័យក្មេងនៃអង្គការសមាគមធាងត្នោតបានរៀបចំកម្មវិធីប្រកួតប្រជែងការជជែកដេញដោលក្នុងរដូវកាលទី៣ ក្នុងគោលបំណងផ្ដល់ឱកាសឱ្យយុវជន ដើម្បីចូលរួមដោយផ្ទាល់ជាមួយប្រធានបទទាក់ទិននឹងសិទ្ធិមនុស្ស ការអភិវឌ្ឍទីក្រុង និងបញ្ហាបរិស្ថាននៅកម្ពុជា ដោយលើកកិច្ចសន្ទនា ជជែកដេញដោលលើប្រធានបទ ដើម្បីលើកយកនូវបញ្ហា ស្នើនូវដំណោះស្រាយ ព្រមទាំងជំរុញដំណើរការអភិវឌ្ឍប្រកបដោយតម្លាភាព សន្តិភាព និងយុត្តិធម៌។ ក្នុងកម្មវិធីការប្រកួតប្រជែងការជជែកដេញដោលទាំងមូលមានអ្នកចូលរួមសរុប ១២០នាក់ (ស្រី ៤៥ សមណនិស្សិត ២ អង្គ) រួមមានយុវជនសហគមន៍ក្នុងទីក្រុង យុវជនតាមបណ្ដាសាលា និងសាកលវិទ្យាល័យនានា ជាពិសេសបេក្ខភាពប្រកួតក្នុងកម្មវិធីសរុប ១៦នាក់ (ស្រី ៨ នាក់ និង សមណនិស្សិត ២ អង្គ) ស្មើនឹង ៨ក្រុមដែលឆ្លងកាត់ការប្រកួត ៤វគ្គ មានដូចជា៖ ការប្រកួតវីដេអូជជែកពិភាក្សា ការប្រកួតជជែកដេញដោលវគ្គជម្រុះ ការប្រកួតជជែកដេញដោលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងការប្រកួតជជែកដេញដោលវគ្គផ្ដាច់ព្រ័ត្រ។
ជាលទ្ធផលនៃវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ កម្មវិធីបានរកឃើញបេក្ខភាពជើងខ្លាំងទាំងបួនក្រុមដែលត្រូវប្រកួតដណ្ដើមយកជ័យលាភី លេខ ១, ២, ៣ និង៤ ក្រោមពីរប្រធានបទ៖
១. ការវិនិយោគផ្ទាល់ពីបរទេសក្នុងប្រទេសកម្ពុជា
២. តើសេដ្ឋកិច្ចមានកំណើន ដោយសារវត្តមានពីការវិនិយោគផ្ទាល់ពីបរទេស ឬយ៉ាងណា?
ជាលទ្ធផលចុងក្រោយ ម្ចាស់ជ័យលាភីបានទៅលើក្រុម 🏆ដប់ប៊លឌី (Double-D) 🏆 ដែលបានជាប់ជាជ័យលាភីលេខ១ ក្នុងរដូវកាលទី៣ នៃកម្មវិធីប្រកួតប្រជែងការជជែកដេញដោលនេះ។
✨ក្រុមយុវជន ២១ ជ័យលាភីលេខ ២
✨ក្រុមពន្លឺយុត្តិធម៌ ជ័យលាភីលេខ ៣
✨ក្រុមសម្លេងយុវជន ជ័យលាភីលេខ ៤
✨ក្រុមជ័យលាភីលេខ ៥ នៃវគ្គជម្រុះ មាន ក្រុម ផាវវើផាត (Power Path) ក្រុម នីតិក្រម ក្រុមតារានៃយុវជន និងក្រុមសច្ចសុភា។
🎥 កម្រងវីដេអូប្រកួតការជែកពិភាក្សាទាំង ៨ ក្រុម
ក្នុងចំណោមអ្នកដាក់ពាក្យប្រកួតវីដេអូជជែកពិភាក្សា លើប្រធានបទ “ការអភិវឌ្ឍប្រកបដោយបរិយាបន្ន” ទាំង១៧ ក្រុម គណៈកម្មការបានដាក់ពិន្ទុដោយវិនិច្ឆ័យយោងតាម ការយល់ដឹងពីប្រធានបទ ខ្លឹមសារនៃការជជែក ទំនុកចិត្តក្នុងការជជែក ភាពច្នៃប្រឌិត និងលក្ខខណ្ឌនៃវិដេអូ។
ជាលទ្ធផល ៨ ក្រុមត្រូវបានជ្រើសរើសដើម្បីបន្តទៅការប្រកួតវគ្គជម្រុះមានដូចជា៖ ដប់ប៊លឌី (Double-D) តារានៃយុវជន ផាវវើផាត (Power Path) នីតិក្រម យុវជន២១ ពន្លឺយុត្តិធម៌ សម្លេងយុវជន និងសច្ចសុភា។
![]()
វគ្គដាក់ពាក្យប្រកួតវីដេអូជជែកពិភាក្សា លើប្រធានបទ “ការអភិវឌ្ឍប្រកបដោយបរិយាបន្ន” ៖ https://youtu.be/bl395EziurA
📸 កម្រងរូបភាពការប្រកួតជជែកដេញដោលវគ្គជម្រុះ
ការប្រកួតប្រជែងការជជែកដេញដោលវគ្គជម្រុះ ត្រូវបានធ្វើរៀបចំឡើងក្រោមប្រធានបទ៖ “បញ្ហាប្រែប្រួលអាកាសធាតុ ជាបញ្ហាសិទ្ធិមនុស្ស” ដែលមានបេក្ខភាពចំនួន ៨ ក្រុមបានចូលរួមប្រកួតក្នុងការជជែកដេញដោល។ ជាលទ្ធផល អបអរសាទរក្រុមដែលបានជាប់បន្តទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមានដូចជា៖
១. ក្រុម ដប់ប៊លឌី (Double-D)
២. ក្រុម សម្លេងយុវជន
៣. ក្រុម ពន្លឺយុត្តិធម៌
៤. ក្រុម យុវជន២១




📸 កម្រងរូបភាពការប្រកួតជជែកដេញដោលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ការប្រកួតប្រជែងការជជែកដេញដោលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ត្រូវបានធ្វើរៀបចំឡើងក្រោមប្រធានបទ៖ “”តើការបណ្ដេញចេញដើម្បីការអភិវឌ្ឍទីក្រុងជារឿងសមហេតុផលដែរ ឬទ” ដែលមានបេក្ខភាពចំនួន ៤ ក្រុមបានចូលរួមប្រកួតក្នុងការជជែកដេញដោល។ ជាលទ្ធផល ក្រុមដប់ប៊លឌី និងក្រុមយុវជន ២១ និងត្រូវប្រកួតដណ្ដើមជ័យលាភីលេខ ១ និង លេខ២ រីឯក្រុមសម្លេងយុវជន និងក្រុមពន្លឺនៃយុត្តិធម៌ត្រូវប្រកួតដណ្ដើមជ័យលាភីលេខ ៣ និងលេខ៤ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។


📸 កម្រងរូបភាពការប្រកួតជជែកដេញដោលវគ្គផ្ដាច់ព្រ័ត្រ
ម្ចាស់ជ័យលាភីបានទៅលើក្រុម 🏆ដប់ប៊លឌី (Double-D) 🏆 ដែលបានជាប់ជាជ័យលាភីលេខ១ ក្នុងរដូវកាលទី៣ នៃកម្មវិធីប្រកួតប្រជែងការជជែកដេញដោលក្រោមមូលបទ “សិទ្ធិដីធ្លី និងលំនៅឋានសមរម្យ”។




