ការតភ្ជាប់ទឹកស្អាតធ្វើឱ្យជីវភាពសហគមន៍កាន់តែប្រសើឡើង

27 មិថុនា 2025, 00:00 1 ការមើល រឿងរ៉ាវនៃការផ្លាស់ប្តូរ
ការតភ្ជាប់ទឹកស្អាតធ្វើឱ្យជីវភាពសហគមន៍កាន់តែប្រសើឡើង

មុនពេលតភ្ជាប់ទឹកស្អាត អ្នកស្រី​ អូន ស្រីមុំ តំណាងសហគមន៍ឆ្មាអើតបានលើកឡើងថាគ្រួសារ អ្នកស្រីត្រូវចំណាយប្រហែល៤៨០០០រៀលក្នុងមួយខែ ប៉ុន្ដែសព្វថ្ងៃអ្នកស្រីចំណាយតែ ៦០០០រៀលប៉ុណ្ណោះក្នុងមួយខែ។តាមរយៈការតភ្ជាប់ទឹករដ្ឋបានធ្វើឱ្យគ្រួសារអ្នកស្រីសន្សំសំចៃប្រាក់បានច្រើនជាងមុននិងទទួលបានទឹកស្អាប្រើប្រាស់ថែមទៀតផង។​ មិនខុសពីគ្រួសារអ្នកស្រីអូនមុំឡើយសមាជិកសហគមន៍ផ្សេងទៀតក៏បានលើកឡើងដូចគ្នាពីការកាត់បន្ថយចំណាយប្រចាំខែលើការប្រើប្រាស់ទឹកតាមរយៈទឹកមានតម្លៃថោកជាងមុនដោយបានភ្ជាប់ពីរដ្ឋាករទឹករាជធានីភ្នំពេញ។

អ្នកស្រី អូន ស្រីមុំ លើកឡើងថា “...មុនពេលអង្គការសមាគមធាងធ្នោតតភ្ជាប់ទឹកឱ្យ យើងត្រូវទឹកទឹកពីអ្នកលក់ឯកជនក្នុងតម្លៃ២០០០រៀនក្នុងមួយពាង ហើយគ្រួសារអ្នកស្រី ត្រូវការ២៤ពាងក្នុងមួយខែ,ដែលត្រូវចំណាយអស់៤៨០០០រៀលក្នុងមួយខែ,អីឡូវខ្ញុំចំណាយអស់តែ៦០០០រៀលទេក្នុងមួយខែ សម្រាប់ថ្លៃទឹកដែលវាបានជួយឱ្យខ្ញុំសល់លុយច្រើន ជាងពីមុន...”

តាមរយៈគម្រោងតភ្ជាប់ទឹកស្អាតនេះវាមិនត្រឹមតែផ្តល់នូវទឹកស្អាតថែមទាំងជួយសម្រួលដល់បន្ទុកចំណាយ ធ្វើឱ្យប្រសើឡើងនូវសុខភាព និងផ្តល់នូវជីវិតដ៏ប្រសើជាងមុនរបស់ ប្រជាសហគមន៍។គំនិតផ្តួចផ្ដើមរបស់អង្គការសមាគមធាងត្នោតនេះបានធ្វើឱ្យប្រសើឡើងនូវលក្ខខណ្ឌជីវិតរបស់សហគមន៍ឆ្មាអើតតាមរយៈគម្រោងដ៏តូចប៉ុន្ដែមានលទ្ធផលដ៏គួរឱ្យរីករាយនិងមានផលជៈធំធេងក្នុងសហគមន៍។

រូបភាពសមាជិកសហគមន៍ឆ្មាអើតកំពុងលាងបន្លែ

សហគមន៍ឆ្មាអើតមានទីតាំងស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ សហគមន៍ មានការលំបាកជាខ្លាំងដោយការខ្វះខាត់ហេដ្ឋារចនាសម្ព័ន និងមានជីវភាពក្រីក្រ។ សហគមន៍ នេះជួបការលំបាកជាច្រើនជាពិសេសទាក់ទងនិងហេដ្ឋារចនាសម្ព័នចំបាច់សម្រាប់សហគមន៍ដូចជាកង្វះខាត់ប្រព័ន្ធលូបង្ហូទឹក, ផ្លូវថ្នល់ខូចខាត, មិនមានប្លង់កម្មសិទ្ធិនិងអ្វីដែលសំខាន់ជាងនេះទៅទៀតមិនមានប្រព័ន្ធទឹកស្អាតសម្រាប់បំពេញតម្រូវការប្រចាំថ្ងៃរបស់ពួកគេឡើយ។ ដោយយោងតាមជីវភាពខ្វះខាតនៃសមាជិកសហគមន៍ឆ្មាអើតពួកគាត់ពុំមានលទ្ធភាពបង់ថ្លៃតភ្ជាប់ទឹកស្អាតពីរដ្ឋាករទឹកភ្នំពេញប្រើប្រាស់ឡើយដោយពួកគាត់បានប្រើប្រាស់ការទិញទឹកឯកជនដែលមានតម្លៃថ្លៃ និងមិនមានអនាម័យ(ទឹកបូមពីស្រះ ឬ ទន្លេ)។

 

 

ដោយមើលឃើញពីទុក្ខលំបាកនិងភាពចាំបាច់នេះ អង្គការសមាគមធាងធ្នោតបានចូលរួមជួយ  សហគមន៍ក្នុងដំណើរការតភ្ជាប់ទឹកស្អាតក្នុងនោះ      រួមមានការសម្រប់សម្រួលដាក់លិខិតដើម្បីតភ្ជាប់ទឹកស្អាតនិងផ្តល់ជាសាច់ប្រាក់សម្រាប់បង់ថ្លៃសេវាភ្ជាប់ទឹកស្អាតជូនសហគមន៍។ តាមរយៈការផ្តល់ជូនការតភ្ជាប់ទឹកស្អាតនេះមិនត្រឹមតែផ្ដល់ឱ្យសហគមន៍នូវទឹកសញអាតប្រើប្រាស់ប៉ុណ្ណោះទេថែមទាំងចូលរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាសហគមន៍ក្នុងការទិញទឹកឯកជនដែលមានតម្លៃថ្លៃ។

ចែករំលែក: