ស្ត្រីគឺជាបេះដូងនៃសហគមន៍ ក្នុងការជំរុញការផ្លាស់ប្តូរ និងការលើកទឹកចិត្តអ្នកដទៃ
តាមរយៈរឿងរាវរបស់ស្រ្តីដែលជាអ្នកតំណាងសហគមន៍ខាងលើ យើងអាចសន្និដ្ឋានបានថាស្រ្ដីពិតជាដើរតួនាទី យ៉ាងសំខាន់ក្នុងការជម្រុញឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងសហគមន៍ ។
អ្នកស្រីស៊ិន ស៊ីនួន គឺជាតំណាងសហគមន៍នៃសហគមន៍កៅពី ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៣។នៅពេលដែលសហគមន៍ទើបបង្កើតអ្នកស្រីជាមនុស្សភ័យខ្លាច និងមិនសូវខ្វល់ពីបញ្ហាសហគមន៍របស់អ្នកស្រីឡើយ ។អ្នកស្រី សិន ស៊ីនួនបានចូលរួមក្នុងវគ្គ បណ្តុះបណ្តាលជាច្រើនដែលផ្តល់ដោយគម្រោងរបស់អង្គការសមាគមធាងធ្នោតដែលរួមមាន ច្បាប់ភូមិបាល,សារាចរ០៣និង០៦,ការចង់ក្រង់សហគមន៍ ភាពជាអ្នកដឹកនាំ វិធីសាស្រ្តដោះស្រាយទំនាស់ និងបទប្បញ្ញត្តិ ទាក់ទងនឹងបញ្ហាដីធ្លី។ អ្នកស្រីបានក្លាយជាមនុស្សក្លាហាន និងចូលរួមក្នុងសកម្មភាពតស៊ូមតិ ជាច្រើន នៅក្នុងសហគមន៍ ដើម្បីជួយសហគមន៍របស់អ្នកស្រី និង បានជួយសហគមន៍ផ្សេងទៀតផងដែរ។ ការគាំទ្រពីគម្រោងនេះបានជួយអ្នកស្រីឱ្យកាន់តែមានការទទួលស្គាល់ជាងមុនថាជាអ្នកតស៊ូមតិដ៏រឹងមាំ ហើយនេះត្រូវបានគេមើលឃើញថាអាក្រក់នៅក្នុងក្រសែភ្នែករបស់មនុស្សមួយចំនួនដែលចង់រំលោភបំពានសិទ្ធិសហគមន៍។ ដូច្នេះ អ្នកស្រីធ្លាប់ត្រូវបានផ្តល់ជូនកិច្ចព្រមព្រៀងមួយ (រហូតដល់ ១00.000 ដុល្លារអាមេរិក) សម្រាប់អ្នកស្រីដើម្បីបញ្ឈប់ការចូលរួម/ដឹកនាំសកម្មភាពតស៊ូមតិ ប៉ុន្តែអ្នកស្រីមិនយល់ព្រមទេដោយសារតែការព្រួយបារម្ភនៃការបាត់បង់ទំនុកចិត្តពីសមាជិកសហគមន៍ ហើយស្រីមិនចង់ធ្វើអ្វីផ្ទុយនឹងឆន្ទៈរបស់អ្នកស្រី។
“…បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែលផ្តល់ដោយគម្រោង ខ្ញុំបានសង្កេតឃើញការផ្លាស់ប្តូរមួយចំនួន៖ អ្នកដឹកនាំសហគមន៍បានផ្លាស់ប្តូរអាកប្បកិរិយាផ្តោតលើផលប្រយោជន៍រួមជាងពីមុន ហើយសមាជិកសហគមន៍បានផ្លាស់ប្តូរពីភាពមិនសកម្ម មកសកម្មជាងមុន…”
បច្ចុប្បន្ននេះ សហគមន៍ផ្សេងទៀតកោតសរសើរចំពោះការគាំទ្រ និងការលើកទឹកចិត្តពីអ្នកស្រី ស៊ីនួន ក្នុងការធ្វើការងារសហគមន៍ ពួកគេបានរៀនសូត្រពីអ្នកស្រី និងចាត់ទុកអ្នកស្រីសិន ស៊ីនួនជាគំរូ និងជាអ្នកគាំទ្រដ៏ល្អសម្រាប់សហគមន៍ផ្សេងដែលអ្នកស្រ្ដីដូចគ្នា។
អ្នកស្រី ឈី អ៊ីប ជាតំណាងសហគមន៍វាលស្បូវ ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៣។មុនពេលទទួលបានអន្តរាគមន៍ពី អង្គការសមាគមធាងធ្នោត(ស.ធ.ត) សហគមន៍របស់អ្នកស្រីមិនសូវចុះសម្រុងគ្នាទេ ហើយសមាជិកសហគមន៍ក៏មិនសូវបានចូលរួមក្នុងសកម្មភាពសហគមន៍ច្រើនដែរ។ បន្ទាប់ពីបានទទួលកិច្ចអន្ដរាគមន៍ពីអង្គការសមាគមធាងធ្នោត អ្នកស្រីឈី អ៊ីបបានក្លាយជាតំណាងសហគមន៍ដែលទទួលស្គាល់ និងកោតសរសើរពីសមាជិកសហគមន៍ និងជាតំណាងសហគមន៍សកម្មក្នុងការងារសហគមន៍ និងស្វែងរកដំណោះស្រាយជាមួយអ្នកពាក់ព័ន្ធ ដើម្បីសហគមន៍អាចទទួលបានប័ណ្ណកម្មសិទ្ធិ និងលើកកម្ពស់របៀបរស់នៅ និងជីវភាពរស់នៅរបស់សមាជិកសហគមន៍។ ឥឡូវនេះ សហគមន៍អ្នកស្រីទទួលបានប័ណ្ណបន្ទាប់ពីការតស៊ូជាច្រើនឆ្នាំកម្មសិទ្ធិដីធ្លីជាមួយការងារកាលពីឆ្នាំ២០២៤។
"...បន្ទាប់ពីបានសិក្សាជាមួយគម្រោង សមាជិកសហគមន៍បាត់បង់ការភ័យខ្លាចក្នុងការចូលរួមយ៉ាងសកម្មជាមួយតំណាងសហគមន៍ ហើយការកៀគរសមាជិកកាន់តែមានភាពងាយស្រួលជាងមុនក្នុងការចូលរួមការងារសហគមន៍..."
អ្នកស្រី អូន ស្រីមុំ តំណាងសហគមន៍ឆ្មាអើត ប្រៀបដូចជាស្ត្រីធម្មតាម្នាក់ដែលមើលថែផ្ទះគាត់។ យ៉ាងណាក៏ដោយ បន្ទាប់ពីបានចូលរួមជាមួយអង្គការសមាគមធាងធ្នោតអ្នកស្រីបានទទួលចំណេះដឹង និងបានផ្លាស់ប្តូរអាកប្បកិរិយា។
អ្នកស្រីត្រូវបានទទួលស្គាល់ដោយសមាជិកសហគមន៍ និងអាជ្ញាធរមូលដ្ឋានសម្រាប់តួនាទីសកម្ម និងឥទ្ធិពលរបស់នាងលើសហគមន៍។ កិច្ចខិតខំប្រឹងប្រែងរបស់នាងបាននាំឱ្យមានលទ្ធផលជាច្រើន ដូចជាការសន្ទនាជាមួយអាជ្ញាធរមូលដ្ឋាន និងការចូលរួមពួកគេនៅក្នុងព្រឹត្តិការណ៍សហគមន៍ ដូចជាការសម្អាត និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ ថាមពលពន្លឺព្រះអាទិត្យ និងការផ្គត់ផ្គង់ទឹក)។
“...គ្រាន់តែមួយឆ្នាំបន្ទាប់ពីបានរៀនច្បាប់ និងសិទ្ធិជាមួយគម្រោង ខ្ញុំបានផ្លាស់ប្តូរទៅជាក្លាហាន ហ៊ាននិយាយជាមួយអាជ្ញាធរ និងធ្វើការស្នើសុំ ហើយមានការចូលរួមកាន់តែច្រើនពីសមាជិកសហគមន៍...”
សព្វថ្ងៃអ្នកស្រី ស្រីមុំ គឺជាសមាជិកសហគមន៍ឆ្នើមមួយរូប ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍ ជំរុញការរួបរួម និងបង្កើតបរិយាកាសសហគមន៍កាន់តែសកម្ម និងកាន់តែប្រសើរឡើង។
អង្គការសមាគមធាងធ្នោត បានធ្វើការជាមួយសហគមន៍ក្រីក្រ និងងាយរងគ្រោះទាំងជនបទនិងទីក្រុង។ ភាគច្រើននៃសហគមន៍គោលដៅរបស់អង្គការនៅក្នុងទីក្រុងភ្នំពេញ ដែលកំណត់ក្រុមគោលដៅចំនួន ៣៧ ដោយផ្អែកលើ លក្ខណៈវិនិច្ឆ័យដូចជា កង្វះប័ណ្ណកម្មសិទ្ធិ ហេដ្ឋារចនាសម្ព័ន្ធទាបនិងហានិភ័យ នៃការបណ្តេញចេញ។ អង្គការសមាគមធាងធ្នោតបានផ្តល់កិច្ចអន្តរាគមន៍ជាច្រើនឱ្យសហគមន៍ដូចជា ការកសាងសមត្ថិភាពតាមរយៈការផ្តល់វគ្គបណ្តុះ បណ្តាល និងជំនាញក្នុងការតស៊ូមតិ សម្រាប់ដំណោះ ស្រាយដីធ្លីកាន់តែប្រសើរឡើង និងផលិតឧបករណ៍តស៊ូមតិដូចជាផែនទី ឯកសារដំបូន្មានផ្នែកច្បាប់ និងការស្រាវជ្រាវសម្រាប់ប្រើប្រាស់ក្នុងការតស៊ូមតិផ្អែកលើភស្តុតាង។