Friday, April 26, 2024
Latest:

ព័ត៌មាន

ព័ត៌មាន

សាលាឧទ្ធរណ៍តម្កល់សាលក្រមសំណុំរឿងអ្នកស្រី ទេព វន្នី

នៅថ្ងៃទី២៧ ខែកុម្ភៈនេះ សាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ លើសំណុំរឿងអ្នកស្រី ទេព វន្នី ប្រមាថ និងប្រឆាំងអ្នករាជការសាធារណៈ កាលពីឆ្នាំ២០១១។

សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសដាក់ពន្ធនាគារលើស្ត្រីបឹងកក់ទាំង៤នាក់ រយៈពេល ៦ខែ ពីបទប្រមាថ និងប្រឆាំងអ្នករាជការសាធារណៈ ពេលដែលពួកគេតវ៉ាសុំអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីតំបន់បឹងកក់ កាលពីឆ្នាំ២០១១។

ក្នុងចំណោមអ្នកទាំង៤ មានតែអ្នកស្រី ទេព វន្នី ម្នាក់ប៉ុណ្ណោះ ដែលត្រូវបានចាប់ខ្លួន ចំណែកឯលោកស្រី គង់ ចន្ថា លោកស្រី បូ ឆវី និងលោកស្រី ហេង ម៉ុំ កំពុងស្ថិតនៅក្រៅឃុំនៅឡើយ។

តើអ្វីជាឯកសារដំបូន្មានស្តីពីព័ត៌មានសុវត្ថិភាពដីធ្លី?

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នំា២០១៧ នេះ ក្រុមការងារនៃគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្សជំហានទី២ ចាប់ផ្តើមយុទ្ធនាការចែកនូវឯកសារដំបូន្មានផ្នែកច្បាប់សម្រាប់សហមន៍នៅក្នងភូមិក សង្កាត់ច្រាំងចំរេះ២។

ប្រជាសហគមន៍ប្រមាណ ៤៤នាក់ ក្នុងចំណោម៣២គ្រួសារ ដែលរសនៅក្នុង ក្រុម៤ ភូមិក បានចូលរួមស្ដាប់ការពន្យល់និងទទួលយកឯកសារដំបូន្មានផ្នែកច្បាប់នេះផងដែរ។

តើអ្វីជាឯកសារដំបូន្មានស្តីពីព័ត៌មានសុវត្ថិភាពដីធ្លី?

ឯកសារដំបូន្មានផ្នែកច្បាប់គឺជាឯកសារពន្យល់ដល់គ្រួសារនីមួយអំពីស្ថានភាពនៃការកាន់កាប់ដី របស់ខ្លួនទៅតាមច្បាប់ នៃព្រះរាជណាចក្រកម្ពុជា។ គម្រោងនេះជាផ្នែកមួយនៃគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្សជំហានទី២ ដែលផ្តល់មូនិធិពីសហគមន៍អឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការឆេក និងអនុវត្តដោយ អង្គការ ភីព ផល អ៊ីន នីត សមាគមធាងត្នោត អង្គការអភិវឌ្ឍន៍ស្រីក្រីក្រក្នុងទីក្រុង និងវិទ្យាស្ថានបើកទូលាយ ដោយប្រើប្រាស់នូវវិធីសាស្រ្ត និងបច្ចេកទេសទំនើបដូចជាការប្រើប្រាស់កម្មវិធី iTenure App ដើម្បីប្រមូលព័ត៌មានដីធ្លី iTenure System ដើម្បីផលិតរបាយការណ៍ជាដើម។
ក្នុងនោះយើងក៏មានប្រព័ន្ធសារជាសម្លេងដែលពលរដ្ឋអាចហៅទៅកាន់លេខ ០៧០២២១១៣៨ ដោយឥតគិតថ្លៃរចំពោះប្រព័ន្ធទូរស័ព្ទដូចគ្នាដើម្បីស្តាប់ពីការណែនាំអំពីព័ត៌មានដីធ្លីរបស់ខ្លួនជាពិសេសចំពោះ អ្នកមិនចេះអក្សរ។

សំណុំរឿងសកម្មជនបឹងកក់នឹងប្រកាសសាលដីកានៅថ្ងៃទី២៧ខែខែកុម្ភៈខាងមុខនេះ

នៅថ្ងៃទី១៥ ខែកុម្ភះ សាលាឧទ្ធរណ៍បានបើកសាវនាការលើបណ្ដឹងរបស់សកម្មជនដីធ្លីនៅតំបន់បឹងកក់បីនាក់ ដែលបានប្តឹង ជំទាស់ទៅនឹងសាលក្រមតុលាការដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿងកាលពីឆ្នាំ២០១១។

ចៅក្រមសាលាឧទ្ធរណ៍ លោក ញូង ថុល នឹងប្រកាសសាលដីកាករណីសកម្មជនបឹងកក់ អ្នកស្រី ទេព វន្នី នៅថ្ងៃទី២៧ខែខែកុម្ភៈ ឆ្នាំ២០១៧។

មកទល់ពេលនេះ អ្នកស្រី ទេព វន្នី លើកលែងតែ អ្នកស្រី បូ ឆវី អ្នកស្រីគង់ ចន្ថា និងអ្នកស្រីហេង មុំ ត្រូវបានសាលាដំបូង ផ្ដន្ទាទោសដាក់ពន្ធនាគារបណ្តោះអាសន្នអស់រយៈពេល៦ខែហើយ រង់ចាំការកាត់ទោសពីបទព្យាយាមរារាំងមន្រ្តីរាជការសាធារណៈនិងបទប្រមាថមន្រ្តីរាជការសាធារណៈដែលមានស្ថានទម្ងន់ទោស ក្នុងសំណុំរឿងបង្ករហិង្សានៅជិតផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៣។ ទោសនេះអាចមានរយៈពេលរហូតដល់ទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់១០លានរៀន។

គួរបញ្ជាក់ថា មកដល់ពេល អ្នកស្រី ទេព វន្នីវត្រូវបានឃុំខ្លួនអស់រយៈពេល៦ខែមកហើយ ហើយអ្នកស្រីមិនត្រូវបានផ្តល់សិទ្ធិអោយនៅក្រៅឃុំនោះទេ។

នៅថ្ងៃបើកសវនាការម្សិលមិញ នៅខាងមុខសាលាឧទ្ធរណ៍ មានប្រជាសហគមន៍ប្រមាណ៣០នាក់ បានជួបជុំគ្នា និងស្រែកអំពាវនាវឲ្យតុលាការដោះលែងអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពវិញ។ ពួកគេបន្តថា អ្នកស្រីមិនបានប្រព្រឹត្តខុសដូចការចោតប្រកាន់របស់សាលាដំបូងទេ។

គម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្ស

នៅព្រឹកថ្ងៃទី១០ ខែកុម្ភះ អង្គការសមាគមធាងត្នោត ភីពផលអ៊ីននីត វិទ្យាស្ថានបើកទូលាយ និងអង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង បានរៀបចំវគ្គផ្សព្វផ្សាយពីសកម្មភាពគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្សដល់អាជ្ញាធរមូលដ្ឋាន ក្នុងសង្កាត់ចាក់អង្រែលើ។
គោលបំណងនៃការធ្វើបទបង្ហាញនេះ គឺដើម្បីស្វែររកការសហការណ៍ និងជូនដំណឹងអំពីគម្រោងដែលមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍ទីតាំងរបស់គេ។

គម្រោរៀបចំដីធ្លីនិងសិទ្ធិមនុស្សជាគម្រោងបីឆ្នាំដែលមានទីតាំងគោលដៅក្នុងតំបន់ច្រាំងចំរេះ និងបឹងទំពុន ក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រឹងសុវត្ថិភាពដីធ្លីដល់ក្រុមប្រជាពលរដ្ឋដែលងាយរងគ្រោះក្នុងបញ្ហាដីធ្លី ហើយដែលទទួលមូលនិធិពីសហគមន៍អឺរ៉ុប និងទីភ្នាក់ងារអភិវឌ្ឍន៍របស់សាធារណៈរដ្ឋឆេក។

គ្មានដីគ្មានជីវិត៖ ប្រជាពលរដ្ឋខេត្តកោះកុង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភះ ក្រុមប្រជាពលរដ្ឋដែលកំពុងស្នាក់អាស្រ័យនៅវត្តសាមគ្គីរង្សីដើម្បីរកដំណោះស្រាយដីធ្លីអស់រយៈពេលជិត២ខែមកនេះ បានបន្តដង្ហើមសង្ឃឹមរបស់ពួកគេចុងក្រោយតាមការគ្រោងទុក ដោយទៅដាក់ញត្តិនៅខុទ្ទកាល័យរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយគ្មានលទ្ធផលពីក្រសួងរៀបចំដែនដី។

ក្រោយពីការរង់ចាំអស់ជាច្រើនសប្តាហ៍ ក្នុងការរកដំណោះស្រាយការបាត់បង់ដីធ្លីដែលមានជាប់ពាក់ព័ន្ធជាមួយលោក​ឧកញ្ញា លី យ៉ុងផាត់ និងឧកញ្ញា ហេង ហុយ មានប្រជាពលរដ្ឋរងគ្រោះដីធ្លីប្រហែល១៤៧គ្រួសារបានបន្តការតវ៉ាគ្រប់ច្រកល្ហក ប៉ុន្តែហាក់បីដូចជាគ្មានសង្ឃឹម។ នៅថ្ងៃទី១៤ កុម្ភះនេះ ប្រជាពលរដ្ឋខេត្តកោះកុងជាងមួយរយនាក់ បានសម្រេចចិត្តដើរដង្ហែរក្បួនដើម្បីនាំយកញត្តិដើម្បីដាក់ជូននាយករដ្ឋមន្រ្តី ហ៊ុន សែន នៅខុទ្ទកាល័យរបស់សម្តេចផ្ទាល់ ប៉ុន្តែពួកគេត្រូវបានរារាំងដោយក្រុមកងសន្តិសុខខណ្ឌដូនពេញ និងមានការប៉ះទង្គិចគ្នាផងដែរ។

មកទល់ម៉ោង១២ថ្ងៃត្រង់នេះ មានប្រជាពលរដ្ឋ៣នាក់បានបាត់បង់ស្មារតី ក្រោយមានការរារាំងពីក្រុមអាជ្ញាធរ ហើយពួកគេក៏កំពុងព្យាយាមយកញត្តិជូននាយករដ្ឋមន្ត្រីនៅទល់មុខវត្តបុទុម។ គិតចាប់ពីជិត២ខែមុននេះ ប្រជាពលរដ្ឋទាំងនេះគ្មានទីលំនៅក្នុងទីក្រុងភ្នំពេញទេ គឺពួកគេបានធ្វើដំណើរមកទីក្រុងភ្នំពេញដោយគ្មានប្រាក់សម្រាប់ចាយវាយប្រចាំថ្ងៃគ្រប់គ្រាន់ និងបានគុណអាស្រ័យស្នាក់អាស្រ័យនៅវត្តសាមគ្គីរង្សី ដោយក្តីរំពឹងមួយថានឹងនាំយកដំណោះស្រាយដីធ្លីមួយទៅជូនក្រុមគ្រួរសាររបស់ពួកគេវិញនៅឯស្រុកកំណើត។

ប្រជាសហគមន៍មានជម្លោះដីធ្លីខេត្តកោះកុងស្នើអោយក្រសួងដែនដីពន្លឿនការដោះស្រាយជូនពួកគេ

ប្រជាសហគមន៍មានជម្លោះដីធ្លីមកពីខេត្តកោះកុងប្រមាណ១៣០នាក់ បានធ្វើសន្និសីទសារព័ត៌មាន​នៅព្រឹកនេះស្នើអោយក្រសួងដែនដីពន្លឿនការដោះស្រាយជូនពួកគេ បើសប្តាហ៍ក្រោយនៅតែគ្នានដំណោះស្រាយទៀតពួកគេនឹងធ្វើដំណើរទៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។​

ពួកគាត់បានមកតវ៉ារកដំណោះស្រាយជម្លះដីធ្លីរបស់ពួកគាត់ជាងមួយខែមកហើយ តែពុំទាន់មានដំណោះស្រាយណាមួយនៅឡើយ។ ក្នុងពេលនេះពួកគាត់កំពុងស្នាក់នៅវត្តសាមគ្គីរង្ស៊ី ដោយមានការលំបាកខ្លាំង ខ្វះខាតអាហារសំរាប់បរិភោគ ជំពាក់បំណុលគេ។ ជម្លោះដីធ្លីនេះអូសបន្លាយជាង១០ឆ្នាំមកហើយ។

Mrs. Tep vanny is at court’s waiting room.

តុលាការកំពូលច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់សកម្មជនដីធ្លីបឹងកក់

តុលាការកំពូលបានសម្រេចច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់លោកស្រី ទេព វន្នី ដោយបន្តតម្កល់សាលក្រមរបស់តុលាការក្រុងភ្នំពេញ ទុកជាបានការ កាលពីថ្ងៃទី២៥ ខែមករា។

លោកស្រីត្រូវបានតុលាការដំបូងចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៣ មីនា ឆ្នាំ ២០១៣។

លោកស្រីត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ក្នុងយុទ្ធនាការណ៍ ថ្ងៃច័ន្ទពណ៌ខ្មៅ នៅតំបន់បឹងកក់។

អង្គការសង្គមស៊ីវិលទាមទារអោយមានការដោះលែងមន្ត្រី​សិទ្ធិមនុស្ស និង គជប​​ សារជាថ្មី

អង្គការសង្គមស៊ីវិលចំនួន២៥ បានចេញសេចក្តី​ថ្លែងការណ៍​រួម​កាលពីថ្ងៃទី២១ ខែមករា ស្នើអោយ​រដ្ឋា​ភិបាល​អនុវត្ត​ជា​បន្ទាន់​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ការ​ងា​រ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​បញ្ហា​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត។

«ក្រុមការងារទទួលបន្ទុកបញ្ហាឃុំខ្លួនតាមអំពើចិត្ត បានប្រកាសថាការបន្តរឃុំខ្លួនលើមន្ត្រី គ ជ ប និងបុគ្គលិកសមាគមអាហុកចំនួន៤ នាក់ គឺជាការឃុំខ្លួនតាមអំពើចិត្ត និងជាការរំលោភបំពានលើសិទ្ធិសេរីភាពខាងសមាគម និងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ពួកគាត់ ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់ជាតិ»៕

សូមអានទាំងស្រុង សេចក្តី​ថ្លែងការណ៍​រួម​

ការកែតម្រូវផែនទីដីធ្លីជាមួយសហគមន៍

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បុគ្គលិកអង្គការសមាគមធាងត្នោតដែលកំពុងធ្វើការលើគម្រោងរៀបចំផែនការកែលម្អដីធ្លី និងសិទ្ធិមនុស្ស (វគ្គ២) បានរៀបចំការប្រជុំមួយជាមួយសហគមន៍ញភូមិ ក ដើម្បីសុំមតិកែលម្អមកវិញ។ នៅក្នុងការប្រជុំផងដែរក៏មានការចូលរួមពី សមាជិកគណៈកម្មាធិការ​សង្កាត់ ប្រធានភូមិ អ្នកដឹកនាំសហគមន៍ សមាជិកសហគមន៍ និងប្រជាពលរដ្ឋរស់នៅក្នុងភូមិ ក ដ៏ទៃទៀត។

គោលបំណងនៃការប្រជុំនេះគឺដើម្បីបង្ហាញឲ្យប្រជាហសគមន៍យល់ដឹងអំពីសារៈប្រយោជន៍នៃការធ្វើផែនទីសហគមន៍ ផ្តល់ជំនាញគូរផ្លង់ និងចេះបញ្ជាក់ឈ្មោះសមាជិកគ្រួសារអោយបានត្រឹមត្រូវ។ នេះជាកិច្ចការមួយក្រោមគម្រោងរៀបចំផែនការកែលម្អដីធ្លី និងសិទ្ធិមនុស្ស (វគ្គ២) ដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុប និងទីភ្នាក់ងារអភិវដ្ឍន៍ឆែក។

Mrs. Tep vanny is at court’s waiting room.

តុលាការកំពូលពន្យាពេលប្រកាសសាលដីការលើបណ្តឹងសកម្មជនបឹងកក់​

នៅព្រឹកថ្ងៃទី ១៨ ខែមករានេះ តុលាការកំពូល បានលើកពេលប្រកាសសាលដីការលើបណ្តឹងសុំនៅក្រៅឃុំរបស់ លោកស្រី ទេព វន្នី តំណាងប្រជាសហគមន៍បឹងកក់ទៅថ្ងៃទី ២៥ មករា ២០១៧ ខាងមុខវិញ ដែលពាក់ព័ន្ធទៅនឹងសំណុំរឿងប្រើអំពើហិង្សានៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៣ មីនា ឆ្នាំ ២០១៣ ។

ប្រជាសហគមន៍បឹងកក់ប្រមាណ៤០នាក់ បានមកជួបជុំគ្នានៅខាងក្រៅតុលាការកំពូល ស្រែកទាមទារអោយតុលាដោះលែង រួមទាំងលើកបដា រូបលោកស្រីព្រោងព្រាត។

ប្រជាសហគមន៍ បាននិយាយថា៖ ករណីកាលពីថ្ងៃទី ១៣ មីនា ឆ្នាំ ២០១៣ អាជ្ញាធរជាអ្នកប្រើហិង្សាលើពួកគាត់។ ពួកគាត់សង្ឈឹមតុលាការកំពូលជួយលាងជម្រះកំអែលពុករលួយ និងភាពអយុត្តិធម៌របស់តុលាការដំបូង។

លោកស្រី ទេព វន្នី ត្រូវបានជាប់ពន្ធធនាគារជាច្រើនសារមកហើយទាក់ទង់នឹងជម្លោះដីធ្លីនៅតំបន់បឹងកក់។

«ការធ្វើទារុណកម្មញាំញីមកលើពួកខ្ញុំនេះ វាច្រើនលើច្រើនសារមកហើយជាពិសេសនាងខ្ញុំជាប់គុក៣ដងមកហើយ នាងខ្ញុំមិនដែលស្គាល់អ្វីទៅដែលហៅថាជាយុត្តិធម៌នៅឡើយទេ ចឹងសូមមេត្តាកុំយករូបនាងខ្ញុំដែលជាស្ត្រីទន់ខ្សោយម្នាក់ យកទៅធ្វើជាទាសកររបស់អស់លោកអោយសោះ»។

អ្នកស្រី ប៉ូវ សោភា ថ្លែងថា៖ «លោកស្រី ទេព វន្នីគឺជាជនរងគ្រោះពីប្រព័ន្ធតុលាការ នឹងពីការអភិវឌ្ឍន៍ ចឹងនៅថ្ងៃទី២៥ តុលាការកំពូលគួរតែអោយគាត់នៅក្រៅឃុំ ជួបជុំក្រុមគ្រួសារគាត់វិញ» ។

អ្នកស្រីត្រូវបានដឹកបញ្ជូនតាមរថយន្តទៅកាន់ពន្ធធនាគារព្រៃសវិញបន្ទាប់ពីជំនុំជម្រះរួច៕

ការផ្តល់ជំនួយខ្នាតតូចដល់សហគមន៍និរោធន៍បឹងឈូក

នាថ្ងៃទី ១៧ មករា ២០១៧​​ ប្រជាសហគមន៍និរោធន៍បឹងឈូកបានមានសេចក្តីសោមនស្សយ៉ាងខ្លាំង ក្នុងការចាប់ផ្តើមដំណើរការសាងសង់ស្ពានឈើមួយខ្សែ។​

សហគមន៍និរោធន៍បឹងឈូក ជាសហគមន៍មួយក្នុងចំនោមសហគមន៍ប្រាំដ៏ទៃផ្សែងទៀត ដែលបានជាប់​គម្រោង ផ្តល់ជំនួយខ្នាតតូចដល់សហគមន៍។ ​ក្នុងនោះ សហគមន៍និរោធន៍បឹងឈូកទទួលមានស្ពានឈើមួយខ្សែ ដែលមានប្រវែង ៨២ម៉ែត្រ និងទទឹង ២ម៉ែត្រ។

ការផ្តល់ជំនួយខ្នាតតូចដល់សហគមន៍ជា សកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនរបស់ គម្រោងទីក្រុងដើម្បីទាំងអស់គ្នា ដែលឧបត្ថម្ភដោយ សហគមន៍អឺរ៉ុប និងទីភ្នាក់ងារអភិវឌ្ឍ សាធារណៈរដ្ឋឆែក។ គម្រោងនេះមានគោលបំណងគាំទ្រដល់សង្គមស៊ីវិល សហគមន៍ក្រីក្រ ក្នុងទីក្រុង និងអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តដំណោះស្រាយឈ្នះ ឈ្នះក្នុងតំបន់ដែលរងនូវ​ ការប៉ះពាល់ដោយការបណ្តេញចេញ និងគាំទ្រដល់ដំណោះស្រាយជម្លោះដីធ្លីដោយសន្តិវិធី ក្នុងទីក្រុងភ្នំពេញ។ គោលការណ៍ណែនាំនេះត្រូវបានធ្វើឡើងដៃគូរអនុវត្តគម្រោងទីក្រុងដើម្បីទាំងអស់គ្នា មានដូចជាអង្គការ ភីពផលអ៊ីននីត (PIN)  អង្គការសមាគមធាងត្នោត  (STT)  វិទ្យាស្ថានបើកទូលាយ (OI) និងអង្គអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង (UPWD)។

សកម្មជនដីធ្លី៖ បក្សទាំងពីរកុំយកប្រជាពលរដ្ឋធ្វើជាចំណាប់ខ្មាំងនយោបាយ

ប្រជាសហគមន៍រងគ្រោះដីធ្លី ប្រមាណ៤០នាក់ បានបន្តប្រារព្ធយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដើម្បីទាមទារសុំអោយមានការដោះលែង និងរកយុត្តិធម៌ ដល់អ្នកស្រី ទេព វន្នី មន្រ្តីសង្គមស៊ីវិលទាំង៤រូប មន្រ្តីគជប១រូប អ្នកទោសនយោបាយផ្សេងទៀត ព្រមទាំងទាមទារឲ្យរកយុត្តិធម៌ ជូនលោកបណ្ឌិត កែម ឡី និងពលរដ្ឋរងគ្រោះដីធ្លីនៅបឹងកក់ នាព្រឹកថ្ងៃទី១៦ ខែមករានេះ។

ស្របពេលជាមួយគ្នានេះដែរប្រជាសហគមន៍បានស្នើរដល់បក្សដែលមានសំឡេងក្នុងសភាឈប់យកប្រជាពលរដ្ឋធ្វើជាចំណាប់ខ្មាំងនយោបាយ។

អ្នកស្រី បូវ សោភា សកម្មជនបឹងកក់ប្រាប់អ្នកសារព័ត៌មានថា «នេះជាការពិតសំរាប់ពួកគាត់ទាំងអស់គ្នាហ្នឹង គឺជាចំណាប់ខ្មាំង ព្រោះអីការចាប់គាត់ នឹងការទាមទាដោះលែងនៅក្នុង តុ ចចារទៅវិញ មិនមែននៅក្នុងការដោះលែងពីរប្រព័ន្ធតុលាការ ឬមួយពីផ្នែកច្បាស់ណាមួយ អោយគាត់មានសេរីភាពទេ តែបែជាសេរីភាពរបស់ពួកគាត់ស្ថិតនៅលើ តុ ចចាររបស់ថ្នាក់ដឹកនាំ នេះជាការពិតសំរាប់ពួកគាត់ទាំង៦នាក់»។

នេះជាសប្តាហ៍ទី៣៧ហើយនៃយុទ្ធនាកាថ្ងៃច័ន្ទពណ៌ខ្មៅបន្ទាប់ពីមានការចាប់ខ្លួនមន្រ្តីសង្គមស៊ីវិល ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី និងសកម្មជនដីធ្លីកាលពីឆ្នាំមុន។

អ្នកស្រី ទេព វន្នី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាថ្មីកាលពីពាក់កណ្ដាលខែសីហាឆ្នាំមុន ក្រោមការចោទថា សកម្មជនរូបនេះ បានជេរប្រមាថមន្ត្រីរាជការសាធារណៈ។

ចំណែកមន្ត្រីការពារសិទ្ធិមនុស្សអាដហុក ៤រូប គឺមានលោក យី សុខសាន្ត លោក នី សុខា លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងផ្សំគំនិតសូកប៉ាន់សាក្សីនៅក្នុងរឿងក្ដីស្នេហា លោក កឹម សុខា និង ស្រី មុំ កាលពីដើមខែឧសភា ឆ្នាំ២០១៦។

លោកបណ្ឌិត កែម ឡី ត្រូវឃាតករបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងហាងលក់ទំនិញនៅស្ថានីយចាក់សាំងកាល់តិច (Caltex) ស្តុបបូកគោ។

គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានផ្ញើរលិខិតឆ្លើយឆ្លងកំណត់ពីរបៀបវារៈនៃការចរចារ ដែលលិខិតនេះធ្វើឡើងតាមរយៈរដ្ឋសភា ជជែកអំពីតួនាទី ការងារ និងសិទ្ធិអំណាចរបស់ប្រធានក្រុមភាគតិច ប្រធានក្រុមភាគច្រើននៅក្នុងសភា និងសភាពការណ៍មុនការបោះឆ្នោត។ ចំណែករឿងចរចាដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក ៤រូប និងអគ្គលេខាធិការរង គ.ជ.ប រួមទាំងសកម្មជនដីធ្លី មិនទាន់ត្រូវបានបញ្ចូលក្នុងរបៀបវារៈនៃការចរចាគ្នាខាងមុខនេះនៅឡើយទេ។ នេះបើតាមអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង។

តំណាងសហគមន៍បឹងកក់ អ្នកស្រី បូវ សោភា ប្រាប់សារព័ត៌មាន វិទ្យុអាស៊ីសេរីថា៖ គណបក្សទាំងពីរគួរជជែកគ្នាពីរឿងជាតិ និងប្រជាជន ជាពិសេសដោះលែងសកម្មជនដីធ្លី និងមន្ត្រីសិទ្ធិមនុស្សអាដហុក និងមន្ត្រី គ.ជ.ប តាមការសន្យា ប្រសិនបើរដ្ឋាភិបាលមិនចង់ឃើញមានការតវ៉ាតទៅទៀត៖ «សូមថ្នាក់ដឹកនាំគណបក្សទាំងពីរ គាត់ចង់ធ្វើការបម្រើប្រជាពលរដ្ឋ និងសម្រួលផ្នែកនយោបាយកុំឲ្យឡើងកម្តៅ។ ដូច្នេះពួកគាត់គួរតែសហការគ្នាធ្វើការ ដើម្បីរកនីតិវិធីណាដើម្បីដោះលែងពួកគាត់ឲ្យមានសេរីភាព និងទាមទារយុត្តិធម៌សម្រាប់ពួកគាត់»៕

The supporters holding the portrait of Tep Vanny demanding the court to release her. /Vantha

ប្រជាសហគមន៍រងគ្រោះដីធ្លីរកអន្តររាគមន៍ឲ្យដោះលែងសកម្មជនដីធ្លី នឹង និងមន្ត្រីសិទ្ធិមនុស្ស

ប្រជាសហគមន៍ដែលមានជម្លោះដីធ្លីមកពីតំបន់ផ្សេងៗក្នុងក្រុងភ្នំពេញ ប្រមាណ ៥០ នាក់ បានជួបជុំគ្នាទៅមុខក្រសួងមហាផ្ទៃ ដើម្បីដាក់ញត្តិសុំអន្តររាគមន៍ពី លោក ស ខេង​ នឹង ពញ្ញាចក្រី ហេង សំរិន ឲ្យមានការដោះលែងសកម្មជនដីធ្លី មន្ត្រីសិទ្ធិមនុស្ស នឹងមន្ត្រី គ ជ ប ដែលជាប់ឃុំ នៅព្រឹកថ្ងៃទី១០ ខែមករានេះ ។

ការដាក់ញត្តិនេះធ្វើឡើងដោយផ្អែកតាមការសន្យារបស់លោក ស ខេង ដែលបានប្រាប់អ្នកសារព័ត៌មានកាលពីរដើមខែធ្នូ ថាមន្ត្រីសង្គមស៊ីវិល និងគ.ជ.ប នឹងអាចដោះលែងនៅចុងឆ្នាំ២០១៦ តែរហូតមកដល់ពេលនេះហាក់បាត់ដំណឹង។

លោក អំ សំអាត មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ យល់ឃើញថាការដោះលែងអ្នកដែលជាប់ពាកព័ន្ធរឿងនយោបាយ អាស្រ័យទៅលើការចរចារផ្នែកនយោបាយរវាងគណបក្សនយោបាយដែលជាប់ឆ្នោតទាំងពីរ។

លោកបានថ្លែងថា៖ « ដូចកាលខែ១២ អញ្ចឹង នៅពេលដែលគណបក្សនយោបាយទាំងពីនឹងមានការចរចារគ្នា យើងឃើញស្រាប់តែមានភ្លើងខៀវថា សកម្មជនសិទ្ធិមនុស្សទាំងប្រាំនាក់ និងអ្នកស្រី ទេព វន្នី អាចនឹងមានការដោះលែងនៅចុងឆ្នាំ២០១៦ ប៉ុន្តែដោយសារតែកាលះទេសះមួយ ស្ថានភាពនយោបាយមានការជាប់គាំង ហើយមិនទាន់មានការស្រុះស្រួលគ្នា ពន្លឺនៃការដោះលែងនេះត្រូវបាត់ទៅវិញ ហើយអញ្ចឹងយើងសង្ឈឹមនៅថ្ងៃទី១១ នៅពេលដែលគណបក្សទាំងពីរ មានការជួបចរចារគ្នា គេនឹងអាចជជែកពីបញ្ហានេះឡើងវិញ»។

បន្ទាប់ពីដាក់នៅក្រសួងមហាផ្ទៃរួចប្រជាសហគមន៍បានបន្តរដំណើរដោយថ្មើរជើងយកញត្តិទៅដាក់នៅរដ្ឋសភាផងដែរ។

កញ្ញា សុង ស្រីលាភ ប្រាប់អ្នកសារព័ត៌មានថា៖ ក្រសួងមហាផ្ទៃ នឹងរដ្ឋសភាបានទទួល នឹងធ្វើលិខិតមួយទៅក្រសួងយុត្ដិធម៌ដើម្បីរកកិច្ចអន្ដរាគមន៍ពីបញ្ហាខាងលើ។

សហគមន៍ជម្លោះដីធ្លីខេត្តកោះកុងបន់ស្រន់ទាំងភ័យខ្លាច

ប្រជាសហគមន៍ដីធ្លីខេត្តកោះកុង ប្រមាណ៧០ នាក់ បានមកបន់ស្រន់នៅព្រះអង្គដងកើ មុខព្រះបរមរាជវាំងកាលពីម្សិលមិញ មានការរារាំងពីកងសន្តិសុខខណ្ឌដូនពេញ។

អាជ្ញាធរមានសមត្ថកិច្ច សន្តិសុខ ក្នុងខណ្ឌដូនពេញ បានអនុញ្ញាត ឲ្យក្រុមប្រជាពលរដ្ឋធ្វើពិធីបន់ស្រន់ តែរយៈពេលជាង ១៥ នាទីប៉ុណ្ណោះ។

ប្រជាសហគមន៍មានជំនឿថា បុណ្យបារមី និងជួយរកដំណោះស្រាយក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ដែលពួកគេកំពុងជួបប្រទះ​អស់រយះពេល ១០​ឆ្នាំ​មក​នេះ។

អ្នកស្រី ផាវ ញ៉ឺង តំណាងប្រជាពលរដ្ឋមកពីឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុងនិយាយថា៖ «អីចឹង ពួកយើងមកទីនេះ មកកន្លែងព្រះអង្គដងកើនេះ គឺមកកន្លែងជាទីសក្ការៈ សម្រាប់សម្បថ មន្ត្រីទាំងឡាយណា ដែលលោកបានស្បថស្បែថា បំពេញកាតព្វកិច្ច និងតួនាទីរបស់ខ្លួន បើសិនជាអត់លោកនឹងរលាយហិនហោច ទៅតាមសម្បថដែលខ្លួនបានធ្វើហើយ»

ការមករកដំណោះស្រាយបែបសាសនានេះ គឺបន្ទាប់ពីពួកគេបានដាក់សំណើទៅខុទ្ទកាល័យ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងបានទៅជួបមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម នឹង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត តែនៅតែមិនមានដំណោះស្រាយសម្រាប់ពួកគេនៅឡើយ។

ក្រសួង​ដែនដី​ធ្លាប់បាន​ផ្តល់​ដំណោះស្រាយ​មួយ​ដល់​អ្នក​រងគ្រោះ​ដីធ្លី ១៧៥ គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន ១ ហិចតា​កន្លះ ខណៈ​ភាគី​រងគ្រោះ​ទាមទារ ២ ហិចតា និង​ស្នើសុំ​សំណង​ជម្ងឺ​ចិត្ត​ចំនួន ៥ ០០០ ដុល្លារ។

ប្រជាសហគមន៍ដីធ្លីខេត្តកោះកុងបានមកតវ៉ារឿងជម្លេះដីធ្លីជាមួយក្រុមហ៊ុនកោះកុងស៊ូហ្គ័រ និងកោះកុងផ្លេនថេសិន អ៊ិនដាស្រ្ទី នៅភ្នំពេញតាំងពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦មកម៉្លេះ។

កងសន្តិសុខខណ្ឌដូនពេញ បានបំបែកក្រុមប្រជាពលរដ្ឋ ដោយបានគំរាមចាប់ខ្លួនមេដឹកនាំ នឹងយករថយន្តមកដឹកក្រុមអ្នកតវ៉ា តែប្រជាពលរដ្ឋមិនព្រម។ ពួកគេបានសម្រេចធ្វើដំណើតាមម៉ូតូកង់បី ទៅកាន់វត្ត​សាមគ្គី​រង្ស៊ីស្ថិតក្នុងរាជធានីភ្នំពេញ ដែលជាកន្លែងស្នាក់នៅរបស់ពួកគេ។

បើរដ្ឋាភិបាលមិនដោះលែងមន្ត្រីសិទ្ធិមនុស្ស យុទ្ធនាការថ្ងៃច័ន្ទពណ៏ខ្មៅនៅតែបន្ត

ប្រជាសហគមន៍បឹងកក់ បានបន្តប្រារព្ធយុទ្ធនាការថ្ងៃច័ន្ទពណ៏ខ្មៅសប្តាហ៍ទី ៣៦ ដើម្បីទាមទារសុំអោយមានការដោះលែង និងរកយុត្តិធម៌ ដល់អ្នកស្រី ទេព វន្នី មន្រ្តីសង្គមសុីវិលទាំង៤រូប មន្រ្តី គជប ១រូប អ្នកទោសនយោបាយផ្សេងទៀត ព្រមទាំងទាមទារឲ្យរកយុត្តិធម៌ ជូនលោកបណ្ឌិត កែម ឡី នៅព្រឹកថ្ងៃទី០៩ ខែមករានេះ។

ការបន្តរធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៏ខ្មៅនេះ ព្រោះប្រជាសហគមន៍មិនឃើញមានការដោះលែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្សនិងមន្ត្រី គ.ជ.ប តាមការសន្យារបស់រដ្ឋាភិបាលកាលពីចុងឆ្នាំ២០១៦កន្លងទៅ។

អ្នកស្រី បូវ សោភាបាននិយាយថា៖ «ថ្ងៃនេះគឺយើងចាប់ផ្ដើមធ្វើយុទ្ធនាការឡើងវិញ ដោយភ្ជាប់ទៅនឹងការសន្យា របស់លោកឧបនាយក ស ខេង ដែលគាត់បានសន្យាថា នៅក្នុង ចុងឆ្នាំ២០១៦ និងមានយុត្តិធម៌ សេរីភាព​ សំារាប់សង្គមស៊ីវិល តែដោយឡែកកិច្ចសន្យារបស់លោកមិនទាន់បានធ្វើទេ តែពួកយើងមិនអស់សង្ឃឹមទេ ពួកយើងនឹងរកកិច្ចអន្តរាគមន៍ ពីលោកឧបនាយក ស ខេង បន្តទៀត»។

តំណាងសហគមន៍បានអះអាងថា៖ ពួកគេនឹងទៅដាក់ញត្តិទាមទារទៅរដ្ឋសភានិងក្រសួងមហាផ្ទៃនៅសប្តាហ៍នេះ។

អ្នកស្រី បូវ សោភា បន្តរថា៖ «ហើយស្អែកនេះដែរ សហគមន៍បឹងកក់ នឹងធ្វើញត្តិ ដើម្បីដាក់ទៅ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ក៏ដូចជារដ្ឋសភា ពញ្ញាចក្រី ហេង សំរិន ដើម្បីផ្ដល់នូវយុត្តិធម៌សំរាប់អ្នកស្រី ទេព វន្នី»។​​

កញ្ញា សុង ស្រីលាភ សកម្មជនបឹងកក់ប្រាប់អ្នកសារព័ត៌មានថា ​បើរដ្ឋាភិបាលមិនដោះលែងមន្ត្រីសិទ្ធិមនុស្ស៤រូប មន្ត្រី គ.ជ.ប លោក នី ចរិយា និងអ្នកស្រី ទេព វន្នី ទេ ពួកគាត់នៅតែធ្វើយុទ្ធនាការនេះបន្តទៀត ហើយថាអាចធ្វើជាទ្រង់ទ្រាយធំទៀតផង។

លោក​បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ហាង​លក់​ទំនិញ​នៅ​ស្ថានីយ​ចាក់​សាំង​កាល់តិច (Caltex) ស្តុប​បូកគោ។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ៤​រូប គឺ​មាន​លោក យី សុខសាន្ត លោក នី សុខា លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី និង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក នី ចរិយា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី និង​ផ្សំ​គំនិត​សូកប៉ាន់​សាក្សី​នៅ​ក្នុង​រឿង​ក្ដី​ស្នេហា លោក កឹម សុខា នឹង ស្រី មុំ កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ២០១៦។

សន្និសិទបដិសេធសំណងរបស់អ្នកបុរីកីឡា

អតីតប្រជាពលរដ្ឋបុរីកីឡាដែលមានជម្លោះដីធ្លីប្រមាណ២០នាក់ បានធ្វើសន្និសិទសារព័ត៌មានបដិសេធមិនទទួលសំណងដែលអាជ្ញាធរផ្ដល់ជូននោះទេ នៅព្រឹកថ្ងៃទី៥ ខែមករានេះ។
Read More

សន្យាជួយដោះស្រាយជម្លោះដីធ្លីទៀតហើយ

នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ ពលរដ្ឋជាង១០០នាក់មកពីខេត្តកោះកុងដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចំនួនពីរនៅខេត្តកោះកុងបាននាំគ្នាមកដាក់ញ្ញាត្តិនៅ ទីស្ដីការគណៈរដ្ឋមន្ត្រី នឹងសហភាពអ៊ឺរ៉ុបដោយសុំឲ្យស្ថាប័នទាំងនោះជួយដោះស្រាយជម្លោះដ៏រាំរ៉ៃដែលអូសបន្លាយជាង១០ឆ្នាំមកហើយ។
Read More

ព្រឹត្តិការណ៍​សំខាន់ៗ​ គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន ​ដែល​បាន​កើតឡើង​នៅ​ក្នុង​ឆ្នាំ ២០១៦

វា​ហាក់​ដូចជា​មិន​ឃ្លាត​ឆ្ងាយ​ពី​ឆ្នាំ​ចាស់​ប៉ុន្មាន​ទេ​សម្រាប់​​ព្រឹត្តិការណ៍​ដែល​កើតឡើង​ក្នុង​ឆ្នាំ ២០១៦​ ។ ​ប៉ុន្តែ​អ្វី​ដែល​លេចធ្លោ​ជាង​គេ​គឺ​ភាព​តានតឹង​ផ្នែក​នយោបាយ​ និង​ករណី​ឃាតកម្ម​មិន​នឹក​ស្មាន​ដល់​ទៅ​លើ​អ្នក​ស្រាវជ្រាវ​ និង​វិភាគ​សង្គម​លោក​បណ្ឌិត កែម ឡី រួម​នឹង​ព្រឹត្តិការណ៍​មួយ​ចំនួន​ទៀត​ដែល​មាន​កំណត់ត្រា​ដូច​ខាង​ក្រោម​៖
Read More

ILO: កម្មករ​កាត់ដេរ​ប្រឈម​ការ​បាត់បង់​ការងារ

អ្នក​ជំនាញ​ឧស្សាហកម្ម​ក្នុង​ស្រុក​កាលពី​ម្សិលមិញ​​​បាន​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​ថ្មី​មួយ​ដែល​ព្រមាន​​​ថា​ភាគច្រើន​នៃ​កម្មករ​ក្នុង​វិស័យ​វាយនភ័ណ្ឌ​របស់​កម្ពុជា​អាច​បាត់បង់​កាងារ​របស់​ពួកគេ​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ខាង​មុខ​ដោយសារ​ស្វ័យប្រវត្តិកម្ម និង​បច្ចេកវិទ្យា​តក្កកម្ម​នឹង​ជំនួស​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​ទាប។
Read More

តើ​អ្នក​ចង់​រស់នៅ​ក្នុង​ពិភពលោក​បែប​ណា?

ពិភពលោក​របស់​យើង​កំពុង​ផ្លាស់ប្តូរ​យ៉ាង​លឿន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ បច្ចេកវិទ្យា ប្រជាសាស្ត្រ ការ​ផ្លាស់ប្តូរ​អាកាសធាតុ និង​សកល​ភាវូបនីយកម្ម​ហើយ​ទាំងអស់​នេះ​គឺជា​និន្នាការ​ដ៏ធំ​ និង​ហាក់​ដូចជា​កើនឡើង​នៅ​ពេល​ខាង​មុខ​ដែល​វា​អាច​បង្កើត​ឲ្យ​មាន​នូវ​ភាព​មិន​ច្បាស់លាស់​ហើយ​នៅ​ក្នុង​ករណី​មួយ​ចំនួន​ក៏​មាន​ការ​ភ័យខ្លាច​ចំពោះ​ការ​ផ្លាស់ប្តូរ​ទាំង​នោះ​ផង​ដែរ​។
Read More

ពលរដ្ឋ​ខេត្ត​ស្វាយ​រៀង​ ​លើកគ្នា​ទៅ​​ទប់​ស្កាត់​​គ្រឿង​​ចក្រ​ក្រុម​ហ៊ុន​ឈូស​ឆាយ

ប្រជា​ពល​រដ្ឋ​ជិត​១៥០នាក់ តំណាង​ឲ្យ​ ៤៤០​គ្រួសារ នៅ​ឃុំ​អំពិល​ ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​រៀង​ កាលពី​ថ្ងៃ​ម្សិលមិញ ​​បាន​លើកគ្នា​ទៅ​​ទប់​ស្កាត់​​គ្រឿង​ចក្រ​របស់​​ក្រុម​ហ៊ុន​អុិន​ខេ​ វេន​ឆ័រ ដែល​ពួក​គាត់​​​អះអាងថា បាន​ទៅ​ឈូស​ឆាយរំលោភ​​ដី​របស់​ពួក​គាត់​​។
Read More

គជប ថា NGO និង បក្ស​អាច​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ មក​ពិនិត្យ​បញ្ជី​បាន

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គជប) ថា​គណបក្ស​នយោបាយ​ និង​អង្គការ​សង្គម​ស៊ីវិល​អាច​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឲ្យ​ពិនិត្យ​បញ្ជី​បោះឆ្នោត​ដំបូង​នៅ​តាម​​ទីសាធារណៈ​បាន​តែ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជា​មុន​ខណៈ​ដែល​បញ្ជី​បោះឆ្នោត​ដំបូង​នេះ​នឹង​ត្រូវ​បិទ​ផ្សាយ​​នៅ​ទីតាំង​យ៉ាង​តិច​ពីរ​ផ្សេង​គ្នា​នៅ​ក្នុង​ឃុំ​សង្កាត់​នីមួយៗ។
Read More

មន្ត្រី​​​ឆ្លើយ​តប​​​​ថា ‘កុំសួរ​​​’ ពាក់ព័ន្ធ​ការ​​​ដំឡើង​​​ឋានន្តរស័ក្តិ​​​អង្គរក្ស​​​ដែល​វាយ​​​តំណាងរាស្ត្រ​​​​បក្ស​ប្រឆាំង​

អ្នកនាំពាក្យក្រសួងការពារជាតិមួយរូបបាននិយាយកាលពីម្សិលមិញថា អ្នកយកព័ត៌មានគ្មានសិទ្ធិសួរពីមូលហេតុអង្គរក្សរបស់លោក ហ៊ុន សែន ពីរនាក់ ដែលត្រូវបានកាត់ឱ្យជាប់ទោសពីបទវាយដំតំណាងរាស្ត្រគណបក្សប្រឆាំងពីររូបយ៉ាងធ្ងន់ធ្ងរកាលពីខែតុលា ឆ្នាំមុន ត្រូវបានដំឡើងឋានន្តរស័ក្ដិជាវរសេនីយ៍ឯកកាលពីខែមុនឡើយ។
Read More

ពិធី​ជប់លៀង​ឆ្លង​ឆ្នាំ​នៅ​​​តំបន់បឹងកក់​​បង្ក​ឱ្យ​​​​អតីត​អ្នក​ភូមិ​មាន​​កំហឹង​

ក្រុមអ្នករៀបចំពិធីជប់លៀងឆ្លងឆ្នាំដែលផ្សាយតាមកញ្ចក់ទូរទស្សន៍ទូទាំងប្រទេសនៅកន្លែងអតីតតំបន់បឹងកក់ ដោយម្នាក់ៗត្រូវចំណាយប្រាក់៨០ដុល្លារដើម្បីចូលរួមនោះ”កំពុងរាំសប្បាយលើទឹកភ្នែកពលរដ្ឋតំបន់បឹងកក់” នេះបើតាមអ្នករងការបណ្តេញម្នាក់មកពីតំបន់នេះបាននិយាយកាលពីម្សិលមិញ។
Read More

ជនរងគ្រោះ​ដីធ្លី​ព្រមាន ​ហែញត្តិ​ទាមទារ​ឲ្យ​លោក​ ហ៊ុន សែន ​ជួយ

ប្រជាពលរដ្ឋ​ជិត ២០០ នាក់​តំណាង​ឱ្យ ១៤៧ គ្រួសារ​មកពី​ខេត្ត​កោះកុង​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​កោះកុង ស៊ូហ្គ័ររបស់ លោក លី យ៉ុងផាត់ និង​ក្រុមហ៊ុន ហេង ហ៊ុយ ខាល់ឆ័រគ្រុប កំពុង​ស្នាក់នៅ​វត្ត​សាមគ្គីរង្ស៊ី រាជធានី​ភ្នំពេញ​បាន​ព្រមាន​ហែ​ញត្តិ​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ក្នុង​សប្តាហ៍​នេះ​ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍ វិវាទ​ដីធ្លី​ដែល​អូស​បន្លាយ​ជិត ១០ ឆ្នាំ​ខណៈ​មន្ត្រី​ដោះស្រាយ​ការងារ​នេះ​ស្នើ​ពលរដ្ឋ​រង់ចាំ​ការ​ដោះស្រាយ​របស់​ក្រសួង​ដែល​កំពុង​ធ្វើ​លើ​រឿង​នេះ។

អ្នក​រងគ្រោះ​ទាំង​នោះ​មកពី​ភូមិ​រួម​មាន ភូមិតាធង ព្រះអង្គកែវ ឃុំ​ដងពែង ភូមិ​ត្រពាំងកណ្តាល ភូមិជីខ ឃុំ​ជីខលើ និង​ភូមិ​ព្រែកជីក ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ភូមិ​កណ្តាល ឃុំ​កណ្តាល ស្រុក​បុទុមសាគរ ខេត្ត​កោះកុង។

តំណាង​សហគមន៍​ដីធ្លី​អ្នកស្រី ផាវ ញើង បាន​ថ្លែង​ថា​កាលពី​ថ្ងៃ​ទី ២០ ក្រុម​គាត់​បាន​ទៅ​រដ្ឋសភា និង​ទៅ​ក្រសួង​បរិស្ថាន​ដើម្បី​ពន្លឿន​ដំណោះស្រាយ​តែ​មិន​ទាន់​មាន​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ឡើយ​ខណៈ​ដែល​មន្ត្រី​នៅ​មូលដ្ឋាន​មិន​មាន​ចេតនា​ដោះស្រាយ។

អ្នកស្រី​បន្ថែម​ថា​ដោយសារ​អស់​ជំនឿ​លើ​មន្ត្រី​ថ្នាក់​ក្រោម​ក្រុម​គាត់​នឹង​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ​ម្តង​ដើម្បី​ជួយ​ដោះស្រាយ​លើ​បញ្ហា​ដ៏រ៉ាំរ៉ៃ​នេះ។

អ្នកស្រី​ថា៖ «បើ​នៅ​តែ​អត់​មាន​ដំណោះស្រាយ​ពីរ​ថ្ងៃ​ទៀត​ពួកខ្ញុំ​ទៅ​ខុទ្ទកាល័យ​សម្តេច ហ៊ុន សែន ដោយសារ​យើង​អត់​មាន​ជម្រើស​ទៀត​ទេ​ខ្ញុំ​ជឿ​សម្តេច​នាយក​ប្រហែល​ជា​ដឹង​រឿង​នេះ​ព្រោះ​លោក​សមាជិក​ព្រឹទ្ធ​សភា​លោក លី យ៉ុងផាត់​ ជា​អ្នក​យក​ដី​នេះ​តែ​ប្រហែល​ជា​លោក​មិន​ដាក់​ចំណាត់ការ​ឱ្យ​លឿន​អ៊ីចឹង​យើង​នឹង​ទៅ​រក​គាត់​ជំរុញ​ឱ្យ​ដោះស្រាយ​លឿន​បំផុត»។

សមាជិក​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​នៃ​គណៈកម្មការ​ទី ៨ នៃ​ក្រសួង​ដែនដី​លោក អេ ប៊ុនធឿន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​កន្លង​ទៅ​ក្រសួង​បាន​ចុះ​វាស់វែង​ដីធ្លី​នៅ​តំបន់​មាន​ជម្លោះ និង​យក​មក​ផ្ទៀងផ្ទាត់​ទើប​មាន​វិធានការ​តាម​ក្រោយ។ ហើយ​បាន​ស្នើ​ឱ្យ​ពលរដ្ឋ​អត់ធ្មត់​រង់ចាំ​ការ​ដោះស្រាយ​ដោយ​អះអាង​ថា​បញ្ហា​ដីធ្លី​មាន​ភាព​ស្មុគស្មាញ។

លោក​បញ្ជាក់​ថា៖ «គាត់​ចេះ​តែ​ចង់​ឱ្យ​យើង​ដោះស្រាយ​លឿន តែ​យើង​មាន​នីតិវិធី​ក្នុង​ការ​ពិនិត្យ និង​ស្រាវជ្រាវ​ព្រោះ​យើង​មិន​ធ្វើ​តែ​រឿង​គាត់​មួយ​ទេ​នៅ​មាន​រឿង​ផ្សេង​ទៀត​ដែល​ត្រូវ​ធ្វើ​អ៊ីចឹង​វា​មិន​បាន​ឆាប់​ទេ​ណា​មួយ​ទៀត​ពួកគាត់​មាន​ច្រើន​គ្រួសារ​ឥឡូវ​យើង​មិន​ទាន់​សម្រេច​យ៉ាង​ម៉េច​ទេ​ព្រោះ​យើង​នៅ​បន្ត​ស្រាវជ្រាវ​ពី​អត្តសញ្ញាណ​គាត់​ ទីតាំង​ដី យើង​ចង់​ធ្វើ​ម្តង​ឱ្យ​ចប់​យើង​មិន​អាច​សន្យា​ថា​ដោះស្រាយ​ពេល​ណា​ចប់​ទេ អាស្រ័យ​លើ​ការ​សហការ​ពី​ភាព​ស្មោះត្រង់​ពួកគាត់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ឱ្យ​យើង​ដែរ​ព្រោះ​កន្លង​ទៅ​គ្នា​គាត់​ចេះ​តែ​ថា​ទំហំ​ដី​ធំ អ្នក​ខ្លះ​មិន​មាន​ដី​ថា​មាន​ដី​ដែរ​ហើយ​អ្នក​ខ្លះ​ជា​សមាសភាព​ដែល​ក្រុមហ៊ុន​ធ្លាប់​ដោះស្រាយ​ហើយ​តែ​នៅ​បន្ត​ទាមទារ​ទៀត​រឿង​ហ្នឹង​យើង​ត្រូវ​វែកញែក​ឱ្យ​ច្បាស់លាស់»។

យ៉ាង​ណា​ក៏​លោក​បញ្ជាក់​ថា​ក្រសួង​មិន​ដែល​យក​សំណើ​របស់​ប្រជាពលរដ្ឋ​មក​ទុកចោល​នោះ​ទេ​ហើយ​នឹង​បន្ត​ធ្វើ​តាម​នីតិវិធី​ច្បាប់។

បើ​តាម​លោក​ អេ ប៊ុនធឿន បន្ទាប់ពី​ពិនិត្យ​ចប់​សព្វ​គ្រប់​ចំនួន ១៥ គ្រួសារ​ដែល​ធ្លាប់​បាន​វាស់វែង​ក្រសួង​នឹង​ចុះ​ពិនិត្យ​ទីតាំង​មាន​ជម្លោះ​ផ្សេង​ទៀត​នៅ​ថ្ងៃ​ខាង​មុខ។

កន្លង​ទៅ​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យ​បណ្តឹង​នៃ​រដ្ឋសភា​លោក អេង ឆៃអ៊ាង បញ្ជាក់​ថា​រដ្ឋសភា​បាន​បញ្ជូន​លិខិត​អន្តរាគមន៍​របស់​ពលរដ្ឋ​ទៅ​កាន់​ក្រសួង​បរិស្ថាន​ដើម្បី​ពិនិត្យ​លើ​សំណើ​របស់​ពលរដ្ឋ​រួច​ហើយ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​នេះ ក្រោយ​ពី​ទទួល​បាន​ញត្តិ​ភ្លាម។

តែ​កាលពី​ថ្ងៃ​ទី ២០ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​លោក អ៊ាង សុផល្លែត បញ្ជាក់​ថា​ក្រសួង​ពុំ​មាន​សមត្ថកិច្ច​ដោះស្រាយ​វិវាទ​ដីធ្លី​ទាក់ទង​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ទេ​ដោយ​បង្វែរ​ទៅ​ក្រសួង​កសិកម្ម​វិញ។

បើ​តាម​ពលរដ្ឋ​ពួកគេ​ភាគ​ច្រើន​រស់នៅ​តាំង​ពី​ឆ្នាំ ១៩៧៩ និង​អ្នក​ខ្លះ​តាំង​ពី​ឆ្នាំ ១៩៩៣ មក​បាន​បង្ក​បង្កើន​ផល​រួម​មាន ស្រូវ ពោត ដំឡូង ចេក កៅស៊ូ ស្វាយ ទុរេន ក្រូច សាវម៉ាវ ព្រម​ទាំង​ដាំ​បន្លែ និង​រក​អនុផល​ឈើ​នៅ​ទី​នោះ។

តែ​លុះ​ដល់​ឆ្នាំ ២០០៦ ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បាន​យក​គ្រឿង​ចក្រ​ចូល​មក​ឈូសឆាយ​បំផ្លាញ​គ្មាន​សល់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កន្លង​មក និង​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ធ្វើ​សកម្មភាព​ចាប់​ ឬ​សម្លាប់​សត្វ​គោក្របី​របស់​អ្នកភូមិ​ទៀត​ផង។

ភ្នំពេញ ​ប៉ុស្តិ៍​ មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ឧកញ៉ា ហេង ហ៊ុយ ម្ចាស់​ក្រុមហ៊ុន ហេង ហ៊ុយ និង​ក្រុមហ៊ុន​កោះកុង​ស៊ូហ្គ័រ​របស់​លោក លី យ៉ុងផាត់ បាន​នៅ​ឡើយ​ទេ៕

ប្រភព៖ postkhmer